កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៦ នៅឆ្នាំក្រោយ
03-06-2016 08:12
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៥ នៅកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ីនោះ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៦ ត្រូវបានប្រកាសថា នឹងរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំៗ០១៦។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «នៅក្នុងពិធីបិទវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានម្សិលមិញនេះ កម្ពុជាបានបង្ហាញវីដេអូឃ្លីបខ្លីចំនួន៣នាទី ដល់សហគមន៌អន្តរជាតិ ដើម្បីបានស្គាល់ប្រទេសជាតិយើងកាន់តែច្បាស់។ នៅឆ្នាំ២០១៧ ខាងមុខនេះ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ វេទិការសេដ្ឋកិច្ចពិភពលោកលើកទី២៦ ដែលយើងសង្ឃឹមថានឹងទាក់ទាញទេសចរណ៍ និងវិនិយោគិនបរទេសកាន់តែច្រើនឡើងមកកម្ពុជា»៕