(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់លោកចៅសង្កាត់បឹងកក់ទី២ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះជួសជុលដំបូលផ្ទះ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយពិបាកក្នុងការរស់នៅ និងបានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ជា ពិសី បានចាត់ទុក សុខ និងទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គឺជាសុខទុក្ខរបស់លោកផ្ទាល់។

សកម្មភាពរបស់លោក ជា ពិសី បានធ្វើឡើង បន្ទាប់ពីទទួលបានការផ្ដល់ព័ត៌មានរបស់បណ្ដាញចលនាស្ត្រីខណ្ឌ ពីករណីប្រជាពលរដ្ឋទាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិទី១១ សង្កាត់បឹងកក់ទី២៕