(ប៉េកាំង)៖ កាលពីថ្ងៃទី៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-14 របស់ចិនបានធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញ ពីទីអវកាសជាមួយយុវជននិងក្មេងជំទង់អាហ្វ្រិក។ នៅទីតាំងរបស់នីហ្សេរីយ៉ា សិស្សសាលាមធ្យមសិក្សារាប់សិបនាក់បានត្រងត្រាប់ ស្តាប់កិច្ចសន្ទនារវាងយុវជននិងក្មេងជំទង់អាហ្វ្រិក និងអវកាសយានិករបស់ចិន ដែលមានចំណាប់អារម្មណ៍អំពីភាពអស្ចារ្យនៃអវកាស ភាពទូលំទូលាយនៃចក្រវាល ហើយភ្ញាក់ផ្អើលចំពោះ ការជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងអវកាសរបស់ចិន ក៏ដូចជាស្មារតីនិងឥរិយាបថរបស់អវកាសយានិករបស់ចិន។

យុវជន Leon Onunaiju សិស្សនីហ្សេរីយ៉ាដែលមានអាយុ១៤ឆ្នាំ ជាតំណាងយុវជននិងក្មេងជំទង់របស់ប្រទេសអាហ្វ្រិកចំនួន៨ ដែលលើកឡើងសំណួរចំពោះអវកាសយានិករបស់ចិន។ យុវជននោះបានថ្លែងថា «កិច្ចសន្ទនា Tiangong» នាំឱ្យគាត់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ព្រមទាំងស្វែងយល់ពីចំណេះដឹងខាងអវកាសជាច្រើន។

កញ្ញា Danielle Chisom សិស្សនៃទីតាំងនៅនីហ្សេរីយ៉ាដែលមានអាយុ១៦ឆ្នាំបានថ្លែងថា «ខ្ញុំគិតថា សកម្មភាពនេះគឺល្អណាស់ ខ្ញុំរំពឹងទុកថា បន្ទាប់ពីធំធាត់ឡើងនឹងអាចក្លាយជាអវកាសយានិកមួយរូប ហើយកិច្ចសន្ទនាលើកនេះបានឆ្លើយសំណួរជាច្រើន ដែលខ្ញុំចង់ដឹងនោះ»

វិទ្យុមិត្តភាពកម្ពុជាចិន