(បន្ទាយមានជ័យ)៖ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨១៥ បានចាត់លោកវរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំកម្លាំងសរុប១៥នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងជម្លៀសមកទីទួលសុវត្ថិភាពនៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការជម្លៀសនែះធ្វើឡើងក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជាប់ៗគ្នា ធ្វើឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ត្រូវបានរងផលប៉ះពាល់ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ បើសិនជាបងប្អូនប្រជាពលរដ្ឋ ទទួលរងការផលប៉ះពាល់ សូមរាយការណ៍មកកងកម្លាំងនគរបាល ឬអាជ្ញាធរពាក់ព័ន្ឋ ដើម្បីជួយជម្លៀសបានជួយទាន់ពេលវេលា៕