(តាកែវ)៖ ប្រធានផ្នែកសិល្បៈ និងកីឡា យុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ដាំ ដារីនី តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមដាំកូនឈើ និង សាកសួសុខទុក្ខ ព្រមទាំងបាននាំយកអំណោយមី, ទឹកសុទ្ធ និងទឹកក្រូច ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅភ្នំតាម៉ៅ ដែលមាននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំងអង្គរក្សប្រមាណ ជាង១០០០នាក់ និងគ្រឿងចក្ររាប់សិបគ្រឿង ឈួសឆាយឫសឈើ មែកឈើ និង ដាំកូនឈើ ដាំបង្គោលរបង ដាក់លួសបន្លា ការពារសត្វចូលស៉ីកូនឈើ នៅតំបន់ភ្នំតាម៉ៅ ពិសេសនោះ គឺកំពុងតែមមាញឹកជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើ នៅរដូវប្រាំងខាងមុខ តបតាមបទបញ្ជាសម្តេតតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី ដាំ ដារីនី ព្រមទាំងប្រតិភូទាំងអស់ បានកោតសរសើរ ដល់កម្លាំងអង្គរក្សយ៉ាងខ្លាំង ដែលបានឃើញនូវលទ្ធផលគាប់ប្រសើរ បំពេញភារកិច្ចសម្រេចបានលឿនយ៉ាងឆាប់រហ័សរបស់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលត្រឹមតែរយៈពេលជាង២០ថ្ងៃប៉ុណ្ណោះ សម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស គួឱ្យស្ងោចសរសើរ
ដោយស្មោះ៕