(ភ្នំពេញ)៖ ៤គ្រាប់ដែលបំប៉ោងសំណាញ់ទី ក្រោយពីបញ្ចប់នៃការប្រកួតពេញម៉ោង ពេលក្រុមបាល់ទាត់ឈុតធំជម្រើសជាតិ លេងបានស្មើលទ្ធផលបច្ចេកទេស ២-២ ទល់នឹងម្ចាស់ផ្ទះចិនតៃប៉ិ សុទ្ធតែបានកើតឡើង នៅក្នុងវគ្គទី១ទាំងអស់ ពីការជួបគ្នាក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី យប់ថ្ងៃទី០២ ខែមិថុនានេះ។
យ៉ាងណាមិញ ក្រុមគោព្រៃកម្ពុជា មានឱកាសនាំយកជ័យជំនះត្រឡប់មកមាតុភូមិវិញ តែស៊យកីឡាករខ្សែប្រយុទ្ធវ័យ ក្មេងមកពីក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា ទាត់បាល់ប៉េណាល់ទី១គ្រាប់ មិនចូលនៅនាទីទី៥៥ ដែលជាការពិន័យខ្សែការពារចិនតៃប៉ិ ទាក់ជើង កែវ សុខផេង ក្នុងប្រអប់គ្រោះថ្នាក់។
សូមទស្សនាវិដេអូខាងក្រោម ដើម្បីឲ្យកាន់តែច្បាស់៖