Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យ ចូលខ្លួននៅថ្ងៃទី១៤ ខែមិថុនា

02-06-2016 21:42

(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ចេញដីកាបង្គាប់ឲ្យចូលខ្លួន បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះបើតាមដីកាបង្គាប់ឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។

បើតាមដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនបំភ្លឺនេះ ពីបទ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ស៊ើបសួរអក្ស «ក១» ជាន់ទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០នាទី ដើម្បីសាកសួរ ពីដំណើររឿង បដិសេធក្នុងការចូលខ្លួន៕