(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៧៧,៣៥៥នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥៩,៧៥៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៥,៥៦៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៧,២០៥នាក់
៤៖ អាយុ៥ឆ្នាំ ៤២២,០៣០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៦២,៨០៣នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,០៦៩,៩៧៨នាក់, ដូសទី៤ចំនួន ៤,១១០,២៤៦នាក់ និងដូសទី៥ចំនួន ៧០៨,២៧២នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕