(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ទប់បានស្មើលទ្ធផល ២-២ ពេលជួបក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ក្នុងជើងទី១ នៃវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2016 នាយប់ថ្ងៃទី០២ មិថុនានេះ ។
កម្ពុជា បានរបូត១គ្រាប់ត្រឹមចាប់ផ្តើមលេងបាន ៦នាទី មុនពេលកីឡាករ កែវ សុខផេង ជួយឲ្យកម្ពុជា តាមបានស្មើវិញ នៅនាទី៨ នៅកីឡដ្ឋាន Kaohsiung ។ យ៉ាងណាក៏ដោយ នៅលើទីលានកាន់មានកម្តៅខ្លាំងឡើង ជាមួយនឹងនាំមុខ ២-១ វិញរបស់ចិនតៃប៉ិ នៅនាទីទី២១ មុនពេលកីឡាករ ឈិន ឈឿន បន្ថែមគ្រាប់តាមស្មើវិញទៀតនៅនាទីទី៣១ ដើម្បីបញ្ចប់លទ្ធផលស្មើ ២-២ ក្នុងវគ្គទី២ និងបញ្ចប់ការប្រកួតពេញម៉ោង ។
ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានភ្លាត់ស្នៀតទាត់បាល់ប៉េណាល់ទី១គ្រាប់មិនចូល នៅនាទីទី៥៥ និងបានបាត់បង់សមាជិកប្រធានក្រុម ធារី ចន្ថាប៊ីន ពិន័យកាតក្រហមនៅនាទីទី៥៦ និងខាងចិនតៃប៉ិន បានកាតក្រហម ១ដែរចាប់ពីនាទីទី៧២មក ។
សូមបញ្ជាក់ផងដែរ កម្ពុជា ត្រូវបើកពហុកីឡដ្ឋានជាតិរបស់ខ្លួនស្វាគមន៍ចិនតៃប៉ិក្នុងជើងទី២ នៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ដោយតម្លៃសំបុត្រមាន ១០០០០រៀល និងតម្លៃ ៥០០០រៀល ៕