Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃុន វ៉ារី នាំយកទឹកបរិសុទ្ធ៥ពាន់កេះ ជូនអាជ្ញាធរខេត្តកំពង់ធំ សម្រាប់ទុកចែក​ដល់ប្រជា​ពលរដ្ឋ

02-06-2016 17:35

(កំពង់ធំ)៖ លោកស្រី ឃុន វ៉ារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាំយកទឹកសុទ្ធ៥០០០កេះ ជូនអាជ្ញាធរខេត្តកំពង់ធំ សម្រាប់ទុកចែកដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងមន្ដ្រីរាជការ ជាច្រើនរូបទៀត។ ក្នុងឱកាសនេះដែរ លោកស្រីបានលើក​ឡើងថា «ជីវិតរបស់មនុស្សយើង ប្រសិនបើអត់បាយពីរឬបីថ្ងៃ មិនអាចស្លាប់បានទេ ប៉ុន្តែបើអត់ទឹកអាចនឹងស្លាប់ ក្នុងការចែកទឹកនេះសូមឲ្យអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពចែក ជូនប្រជាពលរដ្ឋណា ដែលកំពុងខ្វះខាតទឹក ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយនេះជាគោលនយោបាយចែករំលែក ទាំងសប្បុរសជន ទាំងប្រមុខជារដ្ឋាភិបាល និងដើម្បីគោរពតាមអនុសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថា អភិបាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ទឹកនោះទេ»

លោកស្រី ឃុន វ៉ារី បន្ថែមថា ទឹកសុទ្ធដែលយកទៅប្រគល់ជូន ដល់អាជ្ញាធរ នាឱកាសនេះ ជាឧបត្ថម្ភរបស់ក្រុមហ៊ុន ស្រាបៀរអង្គរ តាមរយៈមូនិធិអង្គរ មានចំនួន៥០០០កេះ ស្មើនឹង៤៥០០០លីត្រ។  ឆ្លៀតក្នុងឱកាសនេះដែរ លោក អ៊ុត សំអន អភិបាលខេត្តកំពងធំ សូមថ្លែងអំណរគុណដល់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមូលនិធិអង្គរ ដែលតែងតែជួយឧត្ថម្ភគាំទ្រ ក្នុងការផ្តល់ទឹក​បរិសុទ្ធ​សម្រាប់ចែកជូនប្រជាពលរដ្ឋ ទោះបីក្នុងពេលនេះមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែតម្លៃប្រើប្រាស់ទឹកនៅតែមាន ព្រោះប្រជាពលរដ្ឋមិនទាន់សំបូរទឹកសម្រាប់ហូបនៅឡើយទេ។ លោកបានបន្ដថា ការបែងចែក​ធ្វើឡើងនៅកន្លែង ដែលកំពុងជួបបញ្ហា ដូចជាសាលារៀនមន្ទីរពេទ្យ វត្តអារាម និងនៅតាមភូមិជាក់ស្តែង។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកស្អាត ត្រូវចេះប្រើប្រាស់​ដោយសន្សំសំចៃ និងត្រូវចេះជួយថែរក្សាសម្ភារសាធារណៈ។

សូមបញ្ជាក់ថា ទឹកបរិសុទ្ធដែលត្រូវបែងចែកនោះមាន សាលាខេត្តកំពង់ធំ១៥០០កេះ ក្រុងស្ទឹងសែន២៩៣កេះ ស្រុកបារាយណ៍៨៩៤កេះ ស្រុកសន្ទុក៤៦៣កេះ ស្រុកកំពង់ស្វាយ៤៦៨កេះ ស្រុកស្ទោង៥៧៨កេះ ស្រុកប្រាសាទបល្ល័ង្ក២៦៤កេះ ស្រុកប្រាសាទសំបូរ២៤៣កេះ និងស្រុកសណ្តាន់២៩៧កេះ៕