(ភ្នំពេញ)៖ លោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក និងជាអភិបាលខណ្ឌ បានអញ្ជើញចូលរួមដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិការជាអំណោយដ៏ថ្លៃថ្លារបស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ត្រីមេម៉ាយ និងចាស់ជរាងាយរងគ្រោះ១០គ្រួសារ រស់នៅសង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូទី៣ នាថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី អាន ផល្លា និងក្រុមការងារមុនឧបត្ថម្ភអំណោយមនុស្សធម៌នេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការគិតគូយ៉ាងយកចិត្តទុកដាក់ ព្រោះទីណា ដែលមានប្រជាពលរដ្ឋជួបហានិភ័យផ្សេងៗ ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ វណ្ណះ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោញទូទៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា សម្រាប់គ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិការបស់កាកបាទក្រហមកម្ពុជា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌទួលគោក ដឹកនាំដោយលោកស្រី អាន ផល្លា តំណាងលោក ជា ពិសី នាំយកមកឧបត្ថម្ភជួយសម្រាលជីវភាពប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ត្រីមេម៉ាយ និងចាស់ជរាងាយរងគ្រោះនាពេលនេះ គឺក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ត្រីខ១យួរ, មីកំប៉ុង១យួរ, ទឹកបរិសុទ្ធ១កេស, ជែលលាងដៃ១ដប, ម៉ាស់១ប្រអប់, នំ២កញ្ចប់, និងថវិកា២០,០០០រៀល៕