(កណ្តាល)៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ បានលួងលោមឲ្យលុយជនរងគ្រោះ រួចក៏នាំយកទៅរំលោភ នៅក្រោមដើមរាំង ដែលស្ថិតក្នុងភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ហេតុការនេះកើតឡើងនៅម៉ោង៩៖០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។ ជនរងគ្រោះមានឈ្មោះ ហ.ស.ន ភេទស្រី អាយុ៦ឆ្នាំ រស់នៅ
ភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំណែកឯជនសង្ស័យឈ្មោះ ច្រិច កុល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រាល់ថ្ងៃស្នាក់នៅក្នុងវត្តទួលប្រាំរយ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៩៖០០នាទីព្រឹក ឈ្មោះ ច្រិច កុល (ជនសង្ស័យ) បានលួងលោមឲ្យលុយទៅ ក្មេងស្រីជនរងគ្រោះ
និងប្អូនស្រីម្នាក់ទៀតរបស់ក្មេងស្រីរងគ្រោះ អាយុ០២ឆ្នាំ ដែលកំពុងដើរលេងក្នុងភូមិ រួចនាំអ្នកទាំងពីរដើរទៅក្រោមដើមរាំង។
ពេលទៅដល់ឈ្មោះ ច្រិច កុល បានឲ្យក្មេងស្រីរងគ្រោះ ដេកផ្ងាលើដី រួចស្រាតខោជើងវែងចង្កេះកៅស៊ូចេញ ផុតជើង ហើយជនល្មើសស្លៀកខោជើងខ្លី ពណ៌ខ្មៅ អត់ពាក់អាវ កំពុងលត់ជង្គង់ពោបពីលើជនរងគ្រោះ ពេលជាមួយគ្នានោះមានឈ្មោះ សាញ់ សៀប កំពុងដើរមកពីបឹងរាវខ្ចងវិញ ក៏បានឃើញសកម្មភាពខាងលើ ភ្លាមនោះឈ្មោះ ច្រិច កុល បានឃើញឈ្មោះ សាញ់ សៀប ក៏បញ្ឈប់សកម្មភាពរបស់ខ្លួន រួចដើរមកតាមក្រោយឈ្មោះ សាញ់ សៀប សំដៅមកវត្តទួលប្រាំរយវិញ។
ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានស្រាវជ្រាវនឹងឃាត់ខ្លួនឈ្មោះ ច្រិច កុល រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីប្រមូលផ្តុំសំណុំរឿងចាត់ការតាមនីតិវិធី៕