Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរដល់ ប្រធានាធិបតីហ្វីលីពីនថ្មី

02-06-2016 16:33

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតសម្ដែងនូវការអបអរសាទរ ចំពោះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលបានជាប់ជាប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងការបោះឆ្នោតនាថ្មីៗនេះ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ប្រធានាធិបតីប្រទេសហ្វ៊ីលីពិន កាលពីម្សិលមិញ បានសរសេរថា «ទន្ទឹមនឹងការរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែម នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ សម្រាប់ផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ ខ្ញុំសូមឆ្លៀតឱកាសនេះ ជូនពរឯកឧត្តម មានសុខភាពល្អ សុភមង្គលនិងទទួលបានជោគជ័យ ថែមទៀត ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម»។

សូមបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។ លោក ឌូតឺតេ បានឡើងតំណែងជាប្រធានាធិបតីជំនួសលោក Benigno S. Aquino III ដែលកាន់ តំណែងជាប្រធានាធិបតីប្រទេសនេះរយៈពេល៦ឆ្នាំ៕