(សៀមរាប)៖ បុរសជាឪពុកមួយរូបទៀត នៅស្រុកឈូក ខេត្តកំពត បានរៀបរាបយ៉ាងក្រៀមក្រំ និងអង្វរឱ្យកូនស្រី និងកូនប្រសារ ធ្វើការនៅប្រទេសកូរ៉េ ដែលចាញ់បោកការឃោសនា របស់លោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រត់បោះបង់ចោលការងារ ចោលក្រុមគ្រួសារ ឱ្យត្រឡប់មកផ្ទះសម្បែងវិញ។
បុរសរូបនេះ ក៏បានផ្ញើសារដល់កូនស្រីឈ្មោះ ក្រឹម សុភី និងកូនប្រសារប្រុសឈ្មោះ ហេង រ៉ាមី សូមកុំឱ្យងប់ងុលនឹងការបោកប្រាស់របស់លោក ខឹម វាសនា ព្រោះជាអំពើបោកប្រាស់មួយដែលធ្វើឱ្យយើងងប់ងុលតែមនុស្សមួយក្តាប់តូច ដូច្នេះ គួរតែកូនវិលចេញមកក្រៅ ដើម្បីជួបពុក ម៉ែ បងប្អូន ដែលបានបែកគ្នារាប់ឆ្នាំហើយមកនោះ។
បុរសជាឪពុករូបនេះ បានលើកឡើងថា៖ «បើចាញ់កលគេពីកូរ៉េ ហើយមកដល់ស្រុកខ្មែរ ហេតុអីក៏កូនមិនទៅជួបម៉ែ ឪ បងប្អូន ហេតុអី ក៏កូននៅតែជឿលើការឃោសនារបស់លោក ខឹម វាសនា ឱ្យជឿលើអបិយជំនឿថាមានទឹកលេចពិភពលោក ហេតុអីក៏កូនជឿគេម្ល៉េះ ចុះឪពុក ម្តាយ កូនមិនជឿ ដែលបានខិតខំចិញ្ចឹមកូនតាំងពីបាតជើងក្រហមខ្ញាល់ រហូតកូនធំពេញរូប ពេញរាង មានប្តី ប្រពន្ធ ហេតុអីក៏កូនមិនស្តាប់ឪពុក ម្តាយ ហេតុអីក៏កូនទៅជឿគេគ្រាន់តែគេនិយាយបន្តិចបន្តួច»៕
សូមស្ដាប់កិច្ចសម្ភាសន៍ជាមួយបុរសខាងលើដូចតទៅ៖