(ភ្នំពេញ)៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនមួយផលិតហ្វូមដុសខ្លួន «ស៊ូគូប៊ូស៊ុ» និងផលិតផលកុមារ «កូដូម៉ុ» បានបង្កើតយុទ្ធនាការសប្បុរសធម៌មួយដែលមានឈ្មោះថា 3L។ យុទ្ធនាការ3L បានបង្កើតឡើងក្រោមទស្សនាទាន (Love.Live.Laugh) គឺការផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយលើកកំពស់ជីវិតរស់នៅ និងផ្តល់ភាពរីករាយដល់កុមារកម្ពុជា។
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នេះ ក្រុមហ៊ុន LION បានបរិច្ចាគថវិកាចំនួន៣៦លានរៀល ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការព្យាបាលជំងឺដល់កុមារកម្ពុជា ដោយឥតគិតថ្លៃ។
ការបរិច្ចាគនេះ ត្រូវបានរួមសហការគ្នារតាមរយ: អ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ «ស៊ូគូប៊ូស៊ុ» និង «កូដូម៉ុ» ដោយការដែលការបានបង្កើតហ្គេមឱ្យអ្នកគាំទ្ររបស់ខ្លួន ចូលរួមលេងនៅលើហ្វេសប៊ុកនិងបន្ត tag មិត្តភ័ក្តដើម្បីបង្កើនថវិកាជួយដល់មន្ទីរពេទ្យ ពោលគឺនៅពេលដែលអ្នកលេងហ្គេម tag មិត្តភ័ក្តរបស់ខ្លួនកាន់តែច្រើន ក្រុមហ៊ុនក៏បន្ថែមថវិកាសម្រាប់បរិច្ចាគ កាន់តែច្រើនដូចគ្នា។
ជាការកត់សម្គាល់ យើងសង្កេតឃើញថា «ស៊ូគូប៊ូស៊ុ» និង «កូដូម៉ុ» រីករាយក្រៃលែងដែលបានរួមចំណែកមួយ ផ្នែកជួយលើកកម្ពស់ និងជុំរុញការរស់នៅរបស់កុមារកម្ពុជា ឱ្យមានភាពល្អប្រសើរជាងមុន៕