(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើលិខិត គោរពថ្លែងអំណរគុណ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណៈភាពមហាឧបាសិកា ញឹម តេង ត្រូវជា ម្តាយក្មេករបស់លោកជំទាវ។
ក្នុងសារលិខិតរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ដូច្នេះថា៖
«សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចវិបុលសេនាភក្តី និងលោកជំទាវ ដែលបានផ្ញើសារលិខិតរំលែកទុក្ខបុណ្យសព ពុទ្ធសាសនូបត្ថម្ភក៍ព្រឹទ្ធមហាឧបាសិកា ញឹម តែង ត្រូវជាម្តាយក្មេករបស់នាងខ្ញុំ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣:៤៥នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាម ជួយបីបាច់ថែរក្សា ការពារ សម្ដេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី និងចៅៗ ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ»៕