Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តកែប ចាត់ចែងឲ្យកងកម្លាំង ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យ មកធ្វើអត្តសញ្ញាណប័ណ្ណ

02-06-2016 16:07

(កែប)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី សំអុល ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំឲ្យកងកម្លាំង របស់លោកនៅតាមបណ្តាក្រុងស្រុក ចុះធ្វើការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋទាំងពីរភេទ ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្ដិ៍រដ្ឋបាល សាម៉ី ជារៀងរាល់ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃបុណ្យផងដែរ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់បន្ថែមថា «ផែនការរបស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ស្នងការដ្ឋាននគរបាលខេត្តកែប ត្រូវផ្ដល់ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ២៨៨៦៥នាក់ គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៦ ហើយមកដល់ពេលនេះយើងបានផ្ដល់២៦១៤៩នាក់ ហើយ»។

លោកបានបន្ដថា ចំនួនដែលនៅសល់ជាង២០០០នាក់ទៀត ភាគច្រើនជាអ្នកចំណាកស្រុក ទៅនៅខេត្តផ្សេងៗ និងប្រទេសជិតខាង ដោយមិនស្របច្បាប់។ ជាមួយគ្នានេះដែរ លោកស្នងការ ក៏សូមអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានល្អគ្រប់ៗគ្នា ដើម្បីសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ល្អគ្រប់មូលដ្ឋាន៕