(ភ្នំពេញ)៖ អ្នកស្រី ផុន គន្ធា កើតឆ្នាំ១៩៥៨ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៧៧៨៤២២ អាសយដ្ឋានបច្ចុប្បន្នភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។
អ្នកស្រី ផុន គន្ធា បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមលេខ៧៧៧ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០០២ មានទីតាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទំហំ៨៧០ម៉ែត្រក្រឡានិងមាន ព្រំប្រទល់៖ខាងជើងទល់នឹង សយ យឿន,ខាងត្បូងទល់នឹង ភ្លឺភ្លោះ ,ខាងកើតទល់នឹងវៀង,ខាងលិចទល់នឹង ណាត់ រើយ ។
គាត់បានបញ្ជាក់ថាពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
គាត់សូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ នាងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕