(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.១លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤២១,០៥៥នាក់ (ស្លាប់ ៤៣,១២២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៧៤,៨៨២នាក់ (ស្លាប់ ១៥៧,៦៦៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៩២,៩៤២នាក់ (ស្លាប់ ៣៦,២៤៩នាក់)
* ថៃ ឆ្លងចំនួន ៤,៦៦០,៩៦៤នាក់ (ស្លាប់ ៣២,៤៤៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៩៣,៥៧៣នាក់ (ស្លាប់ ៦២,០៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៤៧,២៧០នាក់ (ស្លាប់ ១,៥៩៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៥,៦៥៤នាក់ (ស្លាប់ ១៩,៤៤១នាក់)
* ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៤,៤៥៥នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៦៦៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕