(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតបានថ្នាំញៀន៨៣គ្រាប់។ លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រកភ្នំព្រឹក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២​ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី០៦ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងរបស់លោកបាន សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបារាំងធ្លាក់ និងធ្វើការឃាត់ខ្លួន ស្រ្ដី​ម្នាក់ឈ្មោះ ហ៊ុន បឿន អាយុ៥៥ឆ្នាំ ដកហូតបានថ្នាំញៀនព័ណ៌ផ្កាឈូក ៨៣គ្រាប់ បំពងសម្រាប់ដាក់ថ្នាំញៀន១ ថង់ប្លាស្ទិចកឹបមាត់១ និងកញ្ចប់បារី ខេមបូ សម្រាប់ដាក់គ្រឿងញៀន៥កញ្ចប់។ បន្ទាប់​ពីធ្វើការឃាត់ខ្លួន កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីចាត់ការតាមនីតិវិធី៕