Update៖ មនុស្ស ១៤នាក់រងរបួស និង ផ្ទះជាច្រើនខ្នងរងការបំផ្លាញ ក្រោយរញ្ជួយដីនៅឥណ្ឌូណេស៊ី
02-06-2016 15:57
(ហ្សាការតា)៖ មនុស្ស ១៤នាក់បានទទួលរងរបួស និង ផ្ទះជាច្រើនខ្នងរងការខូចខាត បន្ទាប់ពីគ្រោះ រញ្ជួយដីកម្រិត ៦,៥ រិចទ័របានវាយប្រហារ កោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពី វេលាម៉ោង ៦៖៥៦នាទីព្រឹកមិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅចម្ងាយ ១៥៥គីឡូម៉ែត្រពីទីក្រុង Padang ស្ថិតនៅភាគ ខាងត្បូងកោះស៊ូម៉ាត្រា ដែលវាបានញាប់ញ័រចេញពីជម្រៅដី ៤០ គីឡូម៉ែត្រ។ នេះបើតាមការចេញ តួលេខដោយទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក USGS។ សម្រាប់អ្នក រងរបួសទាំងអស់ ពេលនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕