(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់នៅកម្ពុជា និងក្រុមហ៊ុន WorldBridge Trading នាំចូលសំបកកង់ម៉ាកមីឆែលីន បានរៀបចំពិធីជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល ដឹកជញ្ជូន ឡូជីស្ទ៉ីក ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចសហការគ្នារវាង ម្ចាស់អាជីវកម្មនាំចេញនាំចូល និងក្រុមហ៊ុនដឹកជញ្ជូន និងការទំនាក់ទំនងគ្នារវាងអាជីវកម្មដឹកជញ្ជូនដូចគ្នា ដើម្បីបំពេញចន្លោះនៃសេវាកម្មរបស់ខ្លួន។ ជំនួបនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ។
ក្នុងនោះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកអំពីការបង្កើតសមាគមនេះឡើង គឺ ក្នុងគោលបំនង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សមាគមក៏បានធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិការដៃគូជាតិ និងអន្តរជាតិ មានដូចជា៖ ក្រុមហ៊ុនឌីជីថល សមាគមឌីជីថលកម្ជុជា ប្រៃសណីយ៍កម្ពុជា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សភាពាណិជ្ជកម្ម ឧស្សាហកម្ម អាមេិក អឺរ៉ុបប្រចាំទេសចិន សមាគមខ្សែច្រវាក់ផ្គត់អាស៉ីប្រចាំប្រទេសសង្ហបុរី វិទ្យាស្ថានដឹកជញ្ជូននៃទីក្រុងណានជីង សាកលវិទ្យាល័យ អេ អ៉ីយូ ប្រទេសម៉ាឡេស៉ី និង ក្រុមប្រឹក្សាចិន ដើម្បីលើកកម្ពស់ ពាណិជ្ជកម្មអន្តរជាតិនៃទីក្រុងស៊ែវស៉ីញផងដែរ៕