(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ខែកញ្ញា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អមដំណើរដោយលោកអភិបាលរងខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ ចៅសង្កាត់ ប្រធានភូមិ ចូលក្រាបថ្វាយបង្គំព្រះបិដកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វាព្រះអនុគុណខណ្ឌ៧មករា និងជាព្រះគ្រូចៅអធិការ នៅវត្តព្រះពុទ្ធមានបុណ្យ និងព្រះមង្គលសត្ថា កង ណាម៉ានី ព្រះវិន័យធរខណ្ឌ និងជាព្រះគ្រូចៅអធិការនៅវត្តសំពៅមាស។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំសាលាខណ្ឌ ៧មករា បាននាំយកនូវ ថវិកា ប្រគេនបច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិការ ទាំង២វត្ត សម្រាប់ចូមរួមកសាងវត្តផងដែរ៕