(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះដកដែកដែលប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ម្ចាស់ហាងមួយចំនួន ដាក់បាំងលេីផ្លូវ ដែលបណ្តាលអោយស្ទះផ្លូវទឹក នាំអោយទឹកដក់លើទ្រូវផ្លូវ ស្ថិតផ្លូវ សប៊ិត ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នាឱកាសនោះ លោកអភិបាលខណ្ឌចំការមន បានណែនាំដល់ម្ចាស់ទីតាំងហាង អោយដកដែកដាក់សំរាប់ឡេីងរថយន្ដគងលេីបកឌៀចេញពីចិញ្ចេីមផ្លូវ ដែលបង្ករអោយស្ទះផ្លូវទឹកបង្កូរចូលលូ និងប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងសុខមាលភាព និងសុវត្ថិភាពប្រជាប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។

ដោយយល់ពីផលប៉ះពាល់នោះ ជាលទ្ឋផលប្រជាពលរដ្ឋ ម្ចាស់ទីតាំងទាំងនោះ បានយល់ព្រម និងចូលរួមជាមួយក្រុមការងារ ដកដែកដែលដាក់សំរាប់រថយន្ត ឬម៉ូតូ បើកឡើងលើចិញ្ចើមផ្លូវចេញ ដោយក្តីញញឹមរាកទាក់ផងដែរ៕