(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការគ្រប់គ្រងការប្រឡងបាក់ឌុបបានល្អ មិនត្រឹមតែអាចធានាអ្នកចេះជាប់តែប៉ុណ្ណោះទេ ប៉ុន្តែគឺជាកសាងនូវផ្នត់គំនិតក្នុងការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង។
តាមរយៈវីដេអូ ដែលបង្ហោះលើហ្វេសបុក លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា លោកបានប្រាប់ទៅរដ្ឋមន្ត្រីអប់រំថា ការប្រឡងបាក់ឌុប មិនមែនយកតែ «ចេះជាប់» មួយទេ អ្វីដែលសំខាន់គឺកែផ្នត់គំនិត កុំឱ្យជិតដល់ថ្ងៃប្រឡងរត់រកអន្តរាគមន៍ ហើយឪពុកម្តាយត្រូវប្រាប់ថា «ខំរៀនទើបជាប់ កូនត្រូវខំប្រឹងរៀន»។
លោកបញ្ជាក់ថា៖ «ផ្នត់គំនិត នៃការប្រគួតប្រជែង គឺជឿទុកចិត្តលើសមត្ថភាពខ្លួនឯងហ្នឹងហើយ មិនចាំបាច់អន្តរាគមន៍ហ្នឹងហើយ គឺជាអ្វីដែលយើងត្រូវទុកជាធនធានមនុស្សរបស់យើង»៕