(ភ្នំពេញ)៖ នៅថ្ងៃនេះអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីបំភ្លឺមួយ ជុំវិញការប្រៀបធៀប ករណីកោះហៅលោក កឹម សុខា ដោយសាលាដំបូងរាជធានីភ្នំពេញ និងការកោះហៅឥស្សរជនខ្មែរ ៦រូប ដោយសាលាក្ដីខ្មែរក្រហមកាលពីឆ្នាំ ២០០៩ កន្លងទៅនេះ។
ពាក់ព័ន្ធករណីនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកថា ការប្រៀបធៀបនោះ គឺខ្វះការសិក្សាស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយលើកិច្ចការ ដំណើរការរបស់សាលាក្តីខ្មែរក្រហម ជាការផ្សព្វផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់ គឺជាការនិយាយភូតកុហក បំផ្លើសសុទ្ធសាធ និងមានចរិតនយោបាយ ដើម្បីបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិឲ្យការយល់ច្រឡំ និងមិនបានយល់ច្បាស់អំពីនីតិវិធីតុលាការ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបង្ហាញនូវចំណុចចំនួន៣ ពាក់ព័ន្ធនឹងករណីនេះ៖