(ភ្នំពេញ)៖ អ្នកឧកញ៉ា បណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ម៉ម វណ្ណឌី មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានថ្វាយនូវរថយន្តស៊េរីទំនេីបឆ្នាំ២០២២ ចំនួន២គ្រឿង ដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងសម្តេចព្រះវនរ័ត្ន ណយ ច្រឹក នៅថ្ងៃទី០៤-០៥ ខែកញ្ញា ឆ្នាំ២០២២។
អ្នកឧកញ៉ា បណ្ឌិត ម៉ម វណ្ណឌី បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា និងការគោរពកោតស្ញប់ស្ញែងនូវគំរូវីរភាពលះបង់ចំពោះកិច្ចការព្រះពុទ្ធសាសនា និងការចូលរួមចំណែកអភិវឌ្ឍន៍កសាងប្រទេសជាតិ ក្រោមដំបូលសុខសន្តិភាព និងក្នុងនាមជាសិស្សគណអ្នកឧកញ៉ាបណ្ឌិត សូមថ្វាយប្រគេនរថយន្តទាំង២គ្រឿង នេះដេីម្បីសម្ដេចប្រេីប្រាស់ក្នុងព្រះរាជកិច្ចព្រះពុទ្ធសាសនា កិច្ចការជាសប្បុរសធម៌ និងកិច្ចជាប្រយោជន៍ផ្សេងទៀត។
អ្នកឧកញ៉ា បណ្ឌិត ក៏បានថ្វាយបច្ច័យបួនមួយចំនួន ដល់សម្តេចទាំង២ព្រះអង្គ ហេីយសូមបួងសួងដល់គុណព្រះរតនៈត្រ័យកែវទាំង៣ វត្ថុស័ក្កសិទ្ធិក្នុងលោកសូមបីបាច់ថែរក្សាដល់សម្តេចទាំង២ សូមទ្រង់មានព្រះរាជសុខភាពបរិបូរណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដេីម្បីគង់ប្រថាប់ដឹកនាំវិស័យព្រះពុទ្ធសាសកម្ពុជា ឲ្យបានឋិតឋេរគម្រប់៥ពាន់ព្រះវស្សារ។
អ្នកឧកញ៉ា ម៉ម វណ្ណឌី ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃដែលបានចូលរួម និងចែកអំណោយជាថវិកាដល់កងកម្លាំងទាំងបី លោកតា លោកយាយ ចូលរួមផងដែរ៕