(ព្រះសីហនុ)៖ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ការិយាលយ័កណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការប្រគល់ម៉ូតូលើកទី២ ម៉ាកC125 ចំនួន១គ្រឿងឲ្យ ទៅជនរងគ្រោះ ដែលជាម្ចាស់វិញ ក្រោយពីកម្លាំងនគរបាល បានចុះបង្ក្រាបក្រុមចោរប្លន់ និងលួចនៅចំណុចវាលរេញ កាលពីពេលកន្លងទៅថ្មីៗនេះ។ កាលពីប៉ុន្មានថ្ងៃមុននេះ នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ក៏បានប្រគល់ម៉ូតូចំនួន២គ្រឿង ទៅឲ្យជនរងគ្រោះផងដែរ ក្រោយពីមានការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធថា ពិតជាម៉ូតូរបស់ជនរងគ្រោះមែន។
សូមបញ្ជាក់ថា កម្លាំងជំនាញការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតដល់ការចុះបង្រ្កាបសំបុកចោរ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ដោយពេលប្រតិបត្តិការនោះកម្លាំងនគរបាល បានចាប់ជនសង្ស័យចំនួន៧នាក់ និងចាប់យកផលអំពើចោរកម្មម៉ូតូចំនួន១៣គ្រឿង។ សម្រាប់ការប្រគល់ម៉ូតូជាលើកទី២នេះ ម្ចាស់ម៉ូតូឈ្មោះ គ្រុយ កូក្លែ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ៕