(កណ្ដាល)៖ នៅថ្ងៃ០១ ខែមិថុនា ឆ្នាំ២០១៦ ដែលជាថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិផងដែរ ក្រុមការងាររបស់ក្រុមហ៊ុនទូរស័ព្ទដៃ Huawei បានចុះចែកសម្ភារសិក្សាដល់សិស្សកុមារ នៃសាលាបឋមសិក្សាអង្គជុំ ដែលស្ថិតក្នុងភូមិតាអោក ឃុំឈ្វាំង ស្រុលពញាឮ ខេត្តកណ្ដាល ក្នុងគោលបំណងបន្តសាបព្រួសពរជ័យទាំង៩ ដល់ពួកគេ ឱ្យកាន់តែមានភាពទូលំទូលាយ ដូចមាននៅលើស្មាតហ្វូនមួយរបស់ Huawei P9។

លោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុងសាលាអង្គជុំ បានឱ្យដឹងថា «ដើមឡើយចំនួនសិស្សដែលត្រូវទទួលបានសម្ភារសិក្សាខាងលើ មានតែ១៥០នាក់ទេ ក្នុងចំណោមសិស្សជាង៦០០នាក់ តែដោយឃើញសិស្សខ្លះទៀត មិនទទួលបានដូចគេ ទើកពួកគាត់ស្នើឱ្យក្រុមការងារ ជួយរំលែកទៅសិស្សដទៃទៀត បានប្រមាណ៨០ភាគរយនៃចំនួនសិស្សសរុប»។ ក្រៅពីនេះ ក្រុមការងារក៏បាននាំយកថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ។

សកម្មភាពសប្បុរសធម៌ និងការផ្តល់នូវការយកចិត្តទុកដាក់ ចំពោះកុមារក្រីក្រទាំងអស់នេះ ក្រុមការងារ បានរៀបចំឱ្យសិស្ស តម្រង់ជួរជារាង P9 ដែលតួអក្សរ P តំណាងឲ្យអក្សរ ព ដែលមានអត្ថន័យជា ពរជ័យ ចំណែកឯលេខ៩វិញ តំណាងឲ្យភាពខ្ពង់ខ្ពស់ សំណាង អស្ចារ្យ និងល្អផ្តាច់គេ។ លើសពីនេះពាក្យ P9 គឺជាកំពូលស្មាតហ្វូន (Huawei P9) ដែលកំពុងតែមានភាពទាក់ទាញខ្លាំងទាំងរូបរាង និងបច្ចេកវិទ្យាកាមេរ៉ាថតរូប ព្រោះវាមានភាពទំនើបដូចទៅនឹងកាមេរ៉ាអាជីព ហើយវាជាស្មាតហ្វូន ដែលមានន័យស្មើនឹងពាក្យជូនពរទាំង៩ រួមមាន ១. ពរនៃសេចក្តីស្រឡាញ់, ២. ពរនៃសុភមង្គល, ៣. ពរនៃភាពជោគជ័យ, ៤. ពរនៃគំនិតប្រាជ្ញា, ៥. ពរនៃសុខភាពល្អ, ៦. ពរនៃទ្រព្យសម្បត្តិ, ៧. ពរនៃលាភ ជ័យសំណាង, ៨. ពរនៃថាមពល និងទី៩. ពរនៃភាពជឿជាក់។

លោកស្រី ពេជ សាវន នាយិកាសាលាបឋមសិក្សា បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ពួកគេ ហើយលោកស្រីក៏បានអំពាវនាវដល់ក្រុមហ៊ុន និងសប្បុរសជនទាំងឡាយ សូមបន្តជួយឧបត្ថម្ភសម្ភារសិក្សា មានសៀវភៅសរសេរ ខ្មៅដៃ ប៊ិច បន្ទាត់ ជ័រលុប និង ឯកសណ្ឋាន ដល់សិស្សកុមារក្រីក្រី ឲ្យមានឱកាសទទួលបានការអប់រំរហូតចប់ចុងចប់ដើម។

ឆ្លើយតបនឹងសំណើនេះ លោក អែម យុទ្ធូ ប្រធានទីផ្សារជាន់ខ្ពស់ណៃក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានប្រាប់ឱ្យដឹងថា «ក្រុមការងាររបស់ក្រុមហ៊ុនយើង នឹងនៅតែបន្តសម្មភាពសប្បុរសធម៌ ជាបន្តបន្តាប់ ពិសេសបន្តសាបព្រួស នូវពរទាំងប្រាំបួន (P9) ដល់កុមារតូចៗ មនុស្សចាស់ទីទាល់ក្រ និងបណ្តាជនរងគ្រោះ កំពុងត្រូវការថែមទៀត»

សូមជម្រាបថា ការចុះចែកសម្ភារសិក្សានេះ គឺជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន Huawei ផ្ទាល់ ហើយអ្វីដែពិសេសទៀតនោះ ក៏មានការចូលរួមពីតារាចម្រៀងមួយរូប គឺលោក នៅ ស៊ីនឿន, តារាបង្ហាញម៉ូត ហង្ស សុរិយ៉ាន់, កញ្ញា សុផា លីនដា តារាសម្តែង កញ្ញា ប៊ូដាលីស តារាបង្ហាញម៉ូតកម្ពុជា លោក គង់ ប៊ុនថន និងពិធីករលោក វី យ៉ារ៉ូ ដោយបានញាំងបរិយាកាស ជូនក្រុមការងារ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សសាលាទាំងឡាយ ឱ្យមានភាពសប្បាយរីករាយ មួយកម្រិតទៀត ក្នុងថ្ងៃ១មិថុនានេះ ផងដែរ៕