(អាមេរិក)៖ សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Facebook លោក Mark Zuckerberg បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ និងមិនធ្លាប់មានគឺផ្សាយផ្ទាល់ពីអវកាស (Facebook Live in space) ជាមួយអាកាសយានិកអង្គការ NASA សហរដ្ឋអាមេរិក។
នៅក្នុងវីដេអូផ្សាយផ្ទាល់ពីការិយាល័យកណ្ដាលរបស់ Facebook លោក Mark Zuckerberg បានសួរសំណួរទៅកាន់អាកាសយានិកអង្គការ NASA ចំនួន ៣រូប មានលោក Jeff Williams, Tim Kopra និង Tim Peake ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាបច្ចេកទេសមួយចំនួននៅលើលំហអាកាស ព្រមជាមួយគ្នានោះ ក៏សួរទាក់ទងនឹងការរស់នៅរួមទាំងអាហារសម្រាប់ទទួលទាន។
វាជាលើកដំបូងសម្រាប់ការផ្សាយផ្ទាល់ពីលំហអាកាស ហើយក៏ជាជោគជ័យមួយផងដែរ សម្រាប់បណ្ដាញសង្គម Facebook ហើយក្រោយពីផ្សាយផ្ទាល់រួច លោក Mark Zuckerberg ក៏បានបង្ហាញពីរូបភាពអំពីរបៀបផ្នែកបច្ចេកទេសក្នុងការផ្សាយផ្ទាល់ ដោយមានការសហការជាមួយអង្គការ NASA។
ខាងក្រោមនេះគឺជាវីដេអូនៃកិច្ចសម្ភាសន៍ របស់លោក Mark Zuckerberg ជាមួយនឹងអាកាសយានិកអង្គការ NASA៖