(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃ នៅពេលនេះស្មាតហ្វូន Galaxy J3 (2016) របស់ក្រុមហ៊ុន Samsung ត្រូវបានដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ ១៨០ដុល្លារអាមេរិក ប៉ុន្តែលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងសម្បូរបែប។
សម្រាប់វត្តមានថ្មីនៃស្មាតហ្វូន Samsung Galaxy J3 (2016) នេះ គឺបានរំលេច និងភ្ជាប់មកជាមួយនឹងរូបប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើអេក្រង់ និងនៅលើប្រអប់ ដើម្បីរក្សានូវបេតិកភណ្ឌជាតិ ក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកទាំងមូលបានស្គាល់កាន់តែច្បាស់អំពីប្រាសាទអង្គរវត្តខ្មែរ។
អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានក្រោយពីទិញស្មាតហ្វូន Samsung Galaxy J3 (2016) នោះគឺ មេម៉ូរ៉ីកាតទំហំ 16GB ដែលភ្ជាប់មកជាមួយស្រាប់ ព្រមទាំងទទួលបានការថែមជួនទឹកប្រាក់ ៣០ដុល្លារអាមេរិករៀងរាល់សប្ដាហ៍ ក្នុងរយៈពេល ៣ខែ ពីក្រុមហ៊ុន Cellcard។
កាន់តែពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន Samsung នេះមួយគ្រឿង មានន័យថាលោកអ្នកបានចូលរួមចំណែកបរិច្ចាគទឹកប្រាក់ ១ម៉ឺនរៀល ទៅកាន់មូលនិធិអភិរក្សអង្គរ។
លោកអ្នកអាចហៅទូរស័ព្ទទាក់ទងព័ត៌មានលម្អិតផ្សេងៗបានតាមរយៈលេខទូរស័ព្ទ 012 812 888