(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារសម្តែងការអបអរសាទរជូនចំពោះកីឡាការិនីកម្ពុជា កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង ក្នុងការប្រកួតកីឡាក្រោមទឹកប្រទេសថៃ។

កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង ក្នុនោះមាន មេដាយមាស១គ្រឿង លើប្រភេទវិញ្ញាសា Women 400m Bifins និង មេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទ វិញ្ញាសា Women 50m Bifins ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ។

សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនីកម្ពុជាយើងទទួលបានចំនួន៤គ្រឿង ពីការប្រកួតនេះរួមមាន មេដាយមាស ៣គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ៕