(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហៅសាលាតិចណូ។

លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) បានបញ្ជាក់យ៉ាងដូច្នេះថា «សាកលវិទ្យាល័យ មានកិត្តិយស សូមទូលប្រគេន និងជម្រាបជូនដំណឹងដល់ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលជាសាមណៈនិស្សិត និងនិស្សិត ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង គ្រប់ជំនាន់ទាំងអស់ដែលបានការពារនិក្ខេបបទ សារណា ឬ របាយការណ៍ស្រាវជ្រាវបញ្ចប់ និងបានប្រឡងបញ្ចប់ជាប់ជាស្ថាពរឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីប្រគល់សញ្ញាបត្រផ្លូវការប្រគេន និងជូនដល់សាមណៈនិស្សិត និងនិស្សិតជ័យលាភីទាំងអស់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្ដាល»