(កោះកុង)៖ ប្រជាពលរដ្ឋបានប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ខណៈដែលកំពុងកាយដីបុកគ្រឹះសាងសង់ផ្ទះ នាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្រោយរោងកុនចាស់ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានរុះរើផ្ទះចាស់ដើម្បីធ្វើការសង់ លំដ្ឋានថ្មីក៏កាយដីដើម្បីរៀបចំ បុកគ្រឹះស្រាប់តែ អ្នកកាយដីបានកាយដីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ដែលសល់ពីសម័យ សង្គ្រាម។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅអង្គភាព CMAC ដើម្បីមកពិនិត្យ និងយកទៅកំទេចចោល៕