Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ បងប្អូនមានចង្ងល់ រឿងធ្វើអត្តសញ្ញា​ណប័ណ្ណ អាចទាក់ទងលេខ​ទូរស័ព្ទ​ទូទាំងរាជធានី-ខេត្ត (មាន​តារាង​ឈ្មោះ)

02-06-2016 12:35

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសលេខទូរស័ព្ទ របស់ស្នងការរងនគរបាលរាជធានី-ខេត្តទូទាំងប្រទេស (មានភ្ជាប់ជាមួយនឹងតារាងឈ្មោះ លេខទូរស័ព្ទ) ដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានចម្ងល់ជាមួយបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណ អាចទាក់ទងសាកសួរបានភ្លាមៗ ដើម្បីជាការចូលរួមចំណែកពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានឆាប់។

ជាមួយគ្នានេះ ក្រៅពីលេខទូរស័ព្ទរបស់ស្នងការរង ទទួលផែនអត្តសញ្ញាណកម្មហើយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានប្រាប់ឲ្យ ប្រជាពលរដ្ឋក៏អាចចូលទៅកាន់គេហទំព័រ  WWW.idc.gdi.gov.kh ឬ Facebook Page https://www.facebook.com/gdi.gov.kh/ ដើម្បីទទួលបានព័ត៌មានផ្សេងៗផងដែរ៕