(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចំនួន ៣រូប។
អនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា បានបញ្ជាក់ថា៖
* ផ្ទេរភារកិច្ច លោក វន ស៉ីផា ពីអភិបាលស្រុកសាមគ្គីមានជ័យ ជាអភិបាលស្រុកកំពង់ត្រឡាច
* តែងតាំងលោក ហ៉ីង ភ័ព្វមិនា ជាអភិបាលក្រុងកំពង់ឆ្នាំង
* តែងតាំងលោក ឈួន ចាន់ណា ជាអភិបាលស្រុកសាមគ្គីមានជ័យ៕