(ភ្នំពេញ)៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ Bread Talk បាននាំមកជូននូវនំក្រស់សង់ខ្នាតតូច ដែលមានស្នូលជារសជាតិពងទាប្រៃដំបូងបង្អស់នៅកម្ពុជា នោះគឺនំ ហ្កូលដិន ឡាវ៉ា ក្រស់សង់(Golden Lava Croissant) ដែលនឹងមានដាក់លក់ ចាប់ពីថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០១៦នេះហើយ។
ជាមួយនឹងការលក់លើកដំបូងបង្អស់ នំដែលមានទំហំតែមួយម៉ាត់នេះ នឹងផ្តល់ជូននូវការគួបផ្សំគ្នារវាងស្នូលប្រៃលាយផ្អែមរបស់ពងទាប្រៃ និងភាពស្រួយនៃនំក្រស់សង់ដែលព័ទ្ធពីក្រៅ បង្កើតបានជារសជាតិថ្មីមួយសម្រាប់លោកអ្នកស្រូបយក ហើយវាកាន់តែឆ្ងាញ់ បើសិនញ៉ាំក្តៅៗ ថ្មីៗ ចេញពីឡ ដែលធ្វើឲ្យដក់ចិត្ត មិនអាចបំភ្លេចបាន ចង់ញ៉ាំហើយញ៉ាំទៀត ជាមួយនឹងរសជាតិដ៏ថ្មីស្រឡាងមួយនេះ។
នំ ហ្កូលដិន ឡាវ៉ា ក្រស់សង់ (Golden Lava Croissant) នឹងមានចាប់ផ្តើមលក់ជាបន្តបន្ទាប់នៅតាមសាខាទាំង៣ របស់ ប្រ៊េដថក ក្នុងរាជធានីភ្នំពេញ ដែលចំនួននៃការ លក់ប្រចាំថ្ងៃគឺមានកំណត់។ ប្រ៊េដថក ក៏មានទទួលនូវការកុម៉្មង់ទុកមុនជាលក្ខណៈធំ សាកសម្តបំផុតសម្រាប់កម្មវិធីជប់លៀង ឬការណាត់ជួបជុំកម្សាន្តផ្សេងៗទៀត៕