(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅប្រកាសផ្លាស់ប្តូរមុខតំណែងអធិការនគរបាល ស្រុកដងទង់ ព្រមទាំងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោកអភិបាលស្រុកដងទង់ និងលោកប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្ត្រីនគរបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។
មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា លោកវរសេនីយ៍ត្រី តាន់ សារ៉ាវុទ្ទ ត្រូវបានតែងតាំងជាអធិការនគរបាលស្រុកដងទង់ ជំនួសលោកវរសេនីយ៍ទោ ទូច ឌន ត្រូវផ្ទេរភារកិច្ច ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត។
ក្នុងពិធីនេះដែរ លោកស្នងការខេត្ត បានផ្តល់អត្តសញ្ញាណប័ណ្ណចំនួន១០០សន្លឹក ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ផងដែរ៕