Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារកោះស៊ូម៉ាត្រា

02-06-2016 10:13

(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់ ៦,៥ រ៉ិចទ័រ បានវាយប្រហារកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ក្នុងកម្រិត៦,៥រ៉ិចទ័រ បានបង្កការភ្ញាក់ផ្អើលជាងខ្លាំង ប៉ុន្តែគឺនៅ មិនទាន់បានដឹងពីទំហំនៃការខូចខាត ឬក៏មនុស្សរងគ្រោះប៉ុន្មាននាក់ឡើយ។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦។

គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅចម្ងាយ ១៥៥គីឡូម៉ែត្រពីទីក្រុង Padang ស្ថិតនៅភាគ ខាងត្បូងកោះស៊ូម៉ាត្រា ដែលវាបានញាប់ញ័រចេញពីជម្រៅដី ៤០គីឡូម៉ែត្រ។ នេះបើតាមការចេញ តួលេខដោយទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក USGS ដោយគេនៅមិនទាន់ហ៊ាន ចេញការ ព្រមានពីរលកយក្សស៊ូណាមិនៅឡើយទេ។

គួរបញ្ជាក់ថា រញ្ជួយដីបានកើតឡើងម៉ោង៧៖០០ព្រឹក ម៉ោងនៅសិង្ហបុរី ដែលជាពេលប្រជាជន ឥណ្ឌូណេស៊ីជាច្រើននៅកំពុងដេកនៅឡើយ។ ការញ័ររញ្ជួយបានអូសបន្លាយរយៈពេល ៣០វិនាទី៕