(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានតម្រូវឱ្យម្ចាស់រថយន្ត យករថយន្តចេញពីតាមដងផ្លូវឆ្ពោះទៅដីចម្ការ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ក៏ដូចជាដីនៅតំបន់នោះ ត្រឹមម៉ោង៧ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា។
រថយន្តជាច្រើនគ្រឿងដែលយកទៅចតចោលនោះ ត្រូវបានគេដឹងថា ភាគច្រើនជារបស់ប្រជាពលរដ្ឋ ដែលចូលទៅក្នុងដីចម្ការរបស់លោក ខឹម វាសនា។
អាជ្ញាធរនឹងចាត់វិធានការប្រមូលយករថយន្តនោះទៅរក្សាទុក បើម្ចាស់មិនទៅយកទេនោះ។ សូមបញ្ជាក់ថា អាជ្ញាធរទុកឱសានវាទឱ្យរំសាយការជួបជុំដឹកនាំដោយលោក ខឹម វាសនា ត្រឹមថ្ងៃទី៥ ខែកញ្ញាប៉ុណ្ណោះ។
បច្ចុប្បន្ននៅបរិវេណជុំវិញចម្ការ បានអាជ្ញាធររឹតបណ្តឹងការធ្វើចរាចរណ៍ ហើយមានអាណាព្យាបាល ស្វាមីភរិយា សាច់ញាតិជាច្រើនទៅស្វែងរកសាច់ញាតិ ដែលលង់ការអូសទាញរបស់ក្រុមលោក ខឹម វាសនា ទៅរស់នៅក្នុងចម្ការនោះ៕