កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូ យុន ផាន ព្រះចៅអធិការវត្តស្រះល្វាកណ្តាល បានចុះចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន ៦០គ្រួសារ មកពី៤ភូមិ នៃឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅសៀលថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្តស្រះល្វាកណ្តាល បានសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ដែលឃើញថ្នាក់ដឹកនាំស្រុក ក៏ដូចជារាជរដ្ឋាភិបាលយកចិត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលលោកតែងផ្ទះចុះជាប់នឹងនៅប្រជាពលរដ្ឋជានិច្ច។

លោក ហាក់ ម៉ុងហួត បានាំការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ថោង ខុន។ លោកក៏ស្នើពលរដ្ឋ បន្តប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ កុំមានការចាញ់បោក ឬការញុះញង់ដោយការខ្វះការពិចារណា នូវប្រការណាមួយ។

សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនមានចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២០ គីឡូ មី ១កេស ទឹកស៉ីអ៉ីវ ឃីត១ឈុត និងថវិកា ៥០,០០០ រៀល៕