(អង់គ្លេស)៖ កៅអីប្រណិតនិងប្រកបដោយផាសុខភាព ពន្លឺធម្មជាតិ និងគ្មានសំលេងរំខាន គឺជាកត្តាសំខាន់បំផុត ក្នុងការជំរុញនូវការបង្កើតគំនិតច្នៃប្រឌិត នេះបើយោងទៅតាមការសិក្សា ដែលបានរកឃើញនៅថ្ងៃនេះ។
របាយការណ៍ដែលធ្វើឡើងដោយ ក្រុមហ៊ុន Land Rover រួមជាមួយនិងអ្នកជំនាញចិត្តវិទ្យាលោក ការី ឃូបព័រ (Sir Cary Cooper) និងជានាយកវិទ្យាស្ថាន បានសួរ អគ្គនាយកក្រុមហ៊ុន នាយកប្រត្តិបត្តិ និងអ្នកគ្រប់គ្រង់លំដាប់ខ្ពស់ ចំនួនជាង៩០០នាក់ ថាតើបរិយាកាសល្អប្រសើរជះឥទ្ធិពលយ៉ាងណា ដល់ការបង្កើតគំនិតច្នៃប្រឌិត។
ការសិក្សាបានរកឃើញថា ៨៤% នៃថ្នាក់ដឹកនាំអាជីវកម្មជឿថាបរិយាកាស មានសារៈសំខាន់ក្នុងការបង្កបង្កើតគំនិត។ បន្ថែមលើកត្តារូបិយ៍ ៣ យ៉ាងដែលអ្នកទាំងនោះបានឆ្លើយរួមមាន ខ្យល់បរិសុទ្ធ (២៣%), ទីកន្លែងទូលាយ (១៨%) និង វត្ថុធាតុដើមធម្មជាតិ (មានដូចជាឈើ, ស្បែក ជាដើម) (៥%) ដែលត្រូវបានរាប់បញ្ចូលថាជាកត្តាសំខាន់ សំរាប់ការបង្កើតគំនិតច្នៃប្រឌិតនោះ, កត្តាផាសុខភាព (៦៤%), កត្តាពេលវេលាក្នុងការគិត (៦១%) និង កត្តាដែលមិនមានអារម្មណ៍តានតឹង (៤១%) ក៏ត្រូវបានមើលឃើញថាជាលក្ខខ័ណ្ឌចិត្តសាស្រ្ត ដែលជំរុញឲ្យមានគំនិតល្អៗផងដែរ។
ស្របជាមួយនិងការរកឃើញនេះ ផ្ទះ គឺត្រូវបានចាត់ទុកថាជាកន្លែង ដែលមានប្រសិទ្ធិភាពបំផុត សំរាប់ការបង្កើតគំនិតច្នៃប្រឌិត (៤៨%) ដោយនៅឆ្ងាយពីភាពតានតឹងអារម្មណ៍ និងផលរំខានក្នុងការិយាល័យ ខណៈដែលមាន ១ ភាគ ៥ នៃថ្នាក់ដឹកនាំ (១៨%) បានមានប្រសាសន៍ថា ការបង្កើតគំនិតដែលល្អបំផុត របស់ពួកគាត់គឺនៅក្នុងរថយន្ត។ សំរាប់អ្នកដែលធ្វើការក្នុងរថយន្ត សកម្មភាពដែលពួកគាត់ធ្វើញឹកញាប់ជាងគេនោះគឺ ការបង្កើតគំនិតថ្មីៗ (៤០%) ដោយពួកគាត់ប្រើប្រាស់ រយៈពេលនៃការធ្វើដំណើរ ដើម្បីសម្រាក់ និងសញ្ជឹងគិត។
លោក ការី ឃូបព័រ (Sir Cary Cooper) បានបញ្ជាក់ថា «របកគំហើញនៃការសិក្សានេះបង្ហាញថារថយន្ត នាំមកនៅឳកាសសំរាប់បង្កើតគំនិតច្នៃប្រឌិត ដ៏ត្រឹមត្រូវទាំងផ្នែកចត្តិសាស្រ្ត និងរូបសាស្រ្ត។ គំនិតថ្មី ជាញឹកញាប់តែងរត់មករក យើងនៅពេលដែលមិនបានរំពឹងទុក ពោលគឺនៅពេលដែលយើងសំរាក និងមិនគិតដល់បញ្ហាណាមួយ។ ពិសោធន៍បានបង្ហាញថានៅពេលដែលសារធាតុ ដូផាមីន ត្រូវបានបញ្ចេញនៅក្នុងខួរក្បាល យើងនឹងចាក់ចេញពីផលរំខាន់នៃទំលាប់ចាស់ ឬ សភាវគតិ ដូចជាការបើកបររថយន្តជាដើមនោះ យើងនឹងមានលទ្ធភាពក្នុងការអនុញ្ញាតិ ឲ្យខួរក្បាលរបស់យើងបង្កើតគំនិតថ្មីៗ»។
លោកបន្ថែមថា ស្ទើរតែ១ ភាគ១០ នៃថ្នាក់ដឹកនាំដែលយើងបានសាកសួរ សុទ្ធតែបានបកស្រាយថាពួកគាត់ ចំណាយពេលវេលាជាង២៥% នៃម៉ោងធ្វើការនៅក្នុងរថយន្ត។ ក្នុងការផលិតរថយន្តប្រណិត Range Rover ដែលជាញឹកញាប់ត្រូវបានប្រើប្រាស់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នោះ ក្រុមហ៊ុន Land Rover បានធ្វើការដោយយកចិត្តទុកដាក់ជាពិសេស ទៅលើការរក្សាឲ្យបាននូវបរិកាសល្អប្រសើរ ដែលសក្តិសមសំរាប់ទាំងពេលធ្វើការ និងពេលវេលាសំរាប់ការបង្កើតគំនិត។
លោក កឺរី មឹកហ្កូវឺន (Gerry McGovern) នាយកផ្នែករចនាម៉ូដបានឲ្យដឹងផងដែរថា «យើងរចនាផ្ទៃខាងក្នុងរបស់ Range Rover ដែលឆ្លុះបញ្ចាំងពីតំរូវការរបស់អតិថិជន រចនាបទខាងក្នុងផ្តល់គុណតម្លៃនិង បរិយាកាសស្ងប់ស្ងាត់ និង ស្រស់ស្រាយ ដែលបង្កជាលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ ដែលជាកេរ្តិ៍ឈ្មោះរបស់ Range Rover ដែលជាអារម្មណ៍ដ៏អស្ចារ្យ ដោយបានផ្តាច់ចេញពីភាពមមាញឹក និងសំលេងរំខាន់នៃពិភពខាងក្រៅ តែទោះយ៉ាងណាការធ្វើទំនាក់ទំនងតាមរយៈ ដំបូលបើកធំទូលាយ ដែលផ្តល់នូវពន្លឺពីធម្មជាតិ»។
ការសិក្សារបស់ក្រុមហ៊ុន Land Rover បង្ហាញឲ្យឃើញថាការទទួលបានសារអេឡិចត្រូនិច (E-mail) គឺជាសកម្មភាពមុខជំនួញដែលមានប្រជាប្រិយទី២ ក្នុងរថយន្ត (៣៩%) ហើយបន្ទាប់ពីនោះគឺការធ្វើកិច្ចការប្រញាប់ (៣៤%)។
ដោយមានបទពិសោធន៍ចំនួន ៤៥ ឆ្នាំក្នុងការអភិវឌ្ឍរថយន្ត Range Rover, ក្រុមហ៊ុន Land Rover បានស្វែងយល់យ៉ាងច្រើនពីអ្នកដែលបើកបរ ក៏ដូចអ្នកធ្វើដំណើរក្នុងរថយន្តម៉ូដែលដ៏ប្រណិតបំផុត របស់ខ្លួនមួយនេះ។
លោក ផូល ហ័ររ៉តស៍ (Paul Herriotts) ប្រធានបច្ចេកទេសផ្នែកមនុស្សសាស្រ្ត និងការងារនៃក្រុមហ៊ុន Land Rover បានបកស្រាយពីរបៀបនៃការបង្កើតបរិយាកាស តាំងពីដីរហូតដល់ជុំវិញខ្លួនអតិថិជន ថា៖ «រថយន្ត Range Rover បាននិងកំពុងបំពេញតំរូវការអតិថិជន ទៅតាមមជ្ឈដ្ឋានផ្សេងៗជាង១៧០ប្រទេស។ ការស្វែងយល់ពីអតិថិជនរបស់យើង ចាប់ពីក្នុងរហូតដល់ក្រៅ រួមមានរូបរាងរបស់ពួកគាត់ រង្វាស់ខ្នាតរបស់ពួកគាត់ និងសមត្ថភាពរបស់ពួកគាត់ គឺជាគន្លិះនៃការបង្កើតរថយន្តដែលសក្តិសម សំរាប់ដំរូវការរបស់ពួកគាត់ ។ រថយន្ត Range Rover,ដែលជាប្រភេទរថយន្តប្រណិត ដែលជោគជ័យបំផុតនៃក្រុមហ៊ុន Land Rover ជារថយន្តដែលផ្តល់ជូន នូវបច្ចេកទេសទំនើបចុងក្រោយ ក្នុងការបត់បែនទៅតាមគ្រប់កាលៈទេសៈ។ វាត្រូវតែជាយានយន្តដែលផ្តល់ភាពងាយស្រួលដូចគ្នា ដល់បរុសវ័យក្មេងមានកំពស់ខ្ពស់ ក៏ដូចជានារីវ័យចំណាស់ផងដែរ។ យើងមានបំណង់បង្កើតនូវឋានសួគ៌ សំរាប់អតិថិជនរបស់យើង ដែលពួកគាត់អាចបង្កើតនូវបរិយាកាសផ្ទាល់ខ្លួន សំរាប់ធ្វើការ សម្រាក ឬក៏កំសាន្ត»។
ការបត់បែននៃការធ្វើការងារពីគ្រប់ទីកន្លែង បន្តឲ្យមានការអភិវឌ្ឍបន្ថែមទៀតលើបច្ចេកវិទ្យា ក្នុងការភ្ជាប់ទំនាក់ទំនងកត្តាសំខាន់។ លទ្ធភាពនៃការភ្ជាប់ទៅកាន់រលកសញ្ញា WiFi នៃប្រព័ន្ធ InControl ដែលមាននៅក្នុងរថយន្ត Range Rover គឺគ្រាន់តែជាឧទាហរណ៍មួយ លទ្ធភាពដទៃទៀតពិសេសជាច្រើនទៀត ។
សមា្រប់លោក ការី ឃូបព័រ, យល់ឃើញថាជាលទ្ធផលនៃការសិក្សានេះ បានឲ្យដឹងថា កន្លែងណាក៏ដោយដែលថ្នាក់ដឹកនាំចាត់ទុកជាកន្លែងធ្វើការ ទីនោះត្រូវតែមានបរិយាកាសជុំវិញ ប្រកបដោយភាពសមស្រប ដើម្បីបង្កើគំនិតច្នៃប្រឌិត ដូចដែលគាត់បានពន្យល់ថា «យើងបានទទួលភស្តុតាងពីការស្រាវជ្រាវនេះ ថាបរិយាកាសនៅកន្លែងធ្វើការមានសារៈសំខាន់ខ្លាំង ក្នុងការបង្កបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ហើយយើងក៏បានរកឃើញដែរថា ការបង្កើតគំនិត ច្នៃប្រឌិត និង ការបង្កើនផលិតកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ដូច្នេះ ស្ថាប័នទាំងឡាយ ក៏ដូចជាបុគ្គលិកទាំងឡាយគួរតែខិតខំផ្តល់ ឬក៏ស្វែងរកនូវបរិយាកាសទាំងនោះ នៅកន្លែធ្វើការ»។
ទំនាក់ទំនងព័ត៌មានបន្ថែមៈ
ក្រុមហ៊ុន RMA Cambodia, នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com Facebook: Jaguar Cambodia
landrovercambodia.com Facebook: Land Rover Cambodia