(កំពង់ធំ)៖ លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះជួបសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ ទូទាំងស្រុកស្ទោងចំនួន៦២៨នាក់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសនោះលោក ស៊ុ សន្និសិទ្ធ បានប្រកាសពីការផ្ដល់រង្វាន់ជាទីគាប់ចិត្ត ដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ទទួលបាននិទ្ទេស A។ រង្វាន់សម្រាប់ជ័យលាភីសិស្សប្រឡងបាននិទ្ទេស A ជាអំណោយរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងលោកស្រី។

លោក ស៊ុ សន្និសិទ្ធ បានថ្លែងក្រើនរំលឹកដល់សិស្សានុសិស្សខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម អំណត់ទាំងការសិក្សានៅសាលា និងការរៀនសូត្របន្ថែមនៅផ្ទះ ជាមួយនេះសិស្សម្នាក់ៗត្រូវកំណត់គោដៅឲ្យបានច្បាស់លាស់ តាំងពីរៀននៅកម្រិតចំណេះដឹងទូទៅ និងការសិក្សាមុខជំនាញ ក្រោយប្រឡងជាប់បាក់ឌុបទើបទទួលបានជោគជ័យ និងមានលទ្ធផលល្អសមតាមបំណងប្រាថ្នា។

លោកបានបន្ដថា ដើម្បីទួទលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគត សិស្សម្នាក់ៗប្រឹងប្រែងតស៊ូ និងមានសេចក្ដីអំណត់នៅក្នុងការរៀនសូត្រ កត្តាជួយឲ្យសម្រេចលទ្ធផល គឺការអនុវត្តខ្ជាប់ខ្ជួននូវអង្គទាំង៤ គឺ សុ, ចិ, បុ ,លិ ដែលមានការស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់ និងចេះសួ៕