(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំ និងសហការីរួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំសាខា បក្សភូមិ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានបន្តនាំយកអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោក ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន សមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០គ្រួសារ មកពីភូមិចំនួន២ គឺភូមិចំបក់បញ្ញា និងភូមិពោធិ៍។ ពិធីនេះប្រព្រឹត្តទៅ នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សោម ស៊ុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ព្រមជាមួយនោះ សម្តេចតេជោបានផ្តាំផ្ញើនូវការ ជូនពរដល់សមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ បានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើនមានសុខភាពល្អ និងបន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន រុងរឿងបន្ថែមទៀត។
លោក សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស និងទឹកត្រី ទឹក ស៉ីអ៉ីវ ចំនួន ២យួរផងដែរ៕