(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យមួយតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន ៤នាក់បន្ថែមទៀត។

អភិបាលរងទាំងបួននាក់នោះរួមមាន៖

១៖ លោក សុខ ថុល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត
២៖ លោកស្រី ម៉ននី រង្សី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត
៣៖ លោក ឃឹម ហ្វីណង់ ឋាន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
៤៖ លោក យុន លីនណេ នន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត៕