(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៦ បានជួបសំណេះសំណាលជាមួយសកម្មជននារី នៃសភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីពង្រីកទំនាក់ទំនង និងរឹតចំណងសាមគ្គី ភាពរបស់សកម្មជននារី នៃសភាពសហព័ន្ធយុវជនកម្ពុជាឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។
ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក សាយ សំអាល រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និង ជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាប្រចាំរាជធានីភ្នំពេញ លោកស្រី ហួត ឃីម នាយកកម្មវិធីស្ត្រី នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិកសមាជីកាប្រមាណ ៦០០នាក់ផងដែរ។ ក្នុងពិធីសំណេះសំណាល ដែលធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌឺន២ លោកស្រី ហួត ឃីម បានក៏បានធ្វើរបាយការណ៍ ស្ដីពី លទ្ធ ដែលសកម្មជននារី បានធ្វើកន្លងមក។
លោកស្រី បានបញ្ជាក់ថា កម្មវិធីស្ដ្រីមានគោលដៅ និងសកម្មភាពយ៉ាច្បាស់លាស់ ជួយទៅលើកិច្ចការសង្គម និង សេចក្ដីត្រូការរបស់ប្រជា ពលរដ្ឋ ជាពិសេសផ្ដោតទៅលើកុមារ និងស្ដ្រីដែលខ្វះខាតខ្លាំង ព្រមទាំងគ្មានទីពឹង។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឱ្យភារៈកិច្ចរបស់យុវជន ភារៈកិច្ចរបស់នារី នៅរាជធានីភ្នំពេញ បានពង្រីកតួនាទី និង សកម្មភាពបានយ៉ាងល្អប្រសើរ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានអរគុណចំពោះ លោកស្រី ហួត ឃីម ដែលបានធ្វើរបាយការណ៍ស្ដីពីសកម្មភាព ស្នាដៃ សមិទ្ធផល ដែលសកម្មជននារី បានធ្វើកន្លងមក។ សកម្មភាពនោះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ទោះបីមានវត្តមាននៅទីណាក្ដី ឆ្ងាយពីគ្នាក្ដី តែងតែធ្វើកិច្ចការសង្គមរួមគ្នា។ ជាចុងបញ្ចប់ នៃកម្មវិធី ក៏មានពិសារបាយសាមគ្គី និងច្រៀងរាំលេងកម្សាន្តក្រោមបរិយាកាសសប្បាយរីករាយ ៕