(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តរតនគិរី ចំនួន ៤រូប។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា អភិបាលរងខេត្តរតនគិរី ទាំង៤រូប រួមមាន៖

ទី១៖ លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
ទី២៖ លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
ទី៣៖ លោក ម៉ា វិចិត្រ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
ទី៤៖ លោក វ៉ាន់ សោភា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្ត។

ខាងក្រោមនេះជាអនុក្រឹត្យ៖