(ភ្នំពេញ)៖ រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ បានរៀបចំពិធីបុណ្យផ្កាសាមគ្គី ដើម្បីរួមចំណែកដល់ការទ្រទ្រង់ និងដំណើការ នៃគ្រឹះស្ថានសិក្សាមួយនេះ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោអធិបតីភាពលោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ ពុទ្ធិកសិក្សា រួមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមផងដែរ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងឲ្យដឹងថា បច្ច័យដែលបានមកបុណ្យផ្កាមួយនេះ គឺទុកដើម្បីដំណើរការ ហើយទ្រទ្រង់ចំពោះពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាចាំបាច់ដែលនេះ គឺជាគំនិតផ្តួចផ្តើមពីលោករដ្ឋមន្រ្តីតែម្តង៕