(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមបុណ្យ៧ថ្ងៃ ឧទ្ទិសកុសលជូនឧបាសក នាង ធេម ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមសេនីយ៍ទោ ថេម ណាឬទ្ធិ ជំនួយការលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។

ក្នុងឱកាសបុណ្យទក្ខិណានុប្បទាន ៧ថ្ងៃ នោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចូលរួមនូវបច្ច័យចំនួន ៦លានរៀល ផងដែរ។

សូមបញ្ជាក់ថា ឧបាសក នាង ធេម បានទទួលមរណភាព កាលថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៖១០នាទីទៀបភ្លឺ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជរាពាធ៕