(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ក្នុងនោះករណីដឹកជញ្ជូនរក្សាទុក ២ករណី, ជួញដូរ៩ករណី និងករណីប្រើប្រាស់ ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៣៩៩ករណី ឃាត់មនុស្ស១០,៥៨២នាក់ (ស្រី៦៥៧នាក់)៕